មិនតិចទេ! ការលក់ iPhone នៅចិន ធ្លាក់ចុះ ៣៣% កាលខែកុម្ភៈ

ការលក់ iPhone របស់ Apple នៅប្រទេសចិន កាលពីខែកុម្ភៈ មានការថយចុះ ៣៣% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំ២០២៣។ នេះបើតាមការចុះផ្សាយរបស់ Bloomberg ដែលទទួលបានតួលេខពីរដ្ឋាភិបាលចិន។ របាយការណ៍ចេញពីបណ្ឌិត្យសភាបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនងរបស់ចិន បានបង្ហាញថាការលក់ស្មាតហ្វូនរបស់ម៉ាកយីហោបរទេសនៅប្រទេសចិន កាលពីខែកុម្ភៈ សម្រេចបាន ២,៤លានគ្រឿង។ ដោយ Apple ជាក្រុមហ៊ុនបរទេសតែមួយគត់មានចំណែកទីផ្សារធំ ហេតុនេះ Apple កាន់កាប់ចំណែកធំនៃចំនួនលក់ ២,៤លានគ្រឿងនេះ។ ការថយចុះការលក់របស់ Apple នៅខែកុម្ភៈ កត់ត្រាថាជាការធ្លាក់ចុះបីខែជាប់គ្នា។ កាលពីខែមករា Apple លក់ iPhone បានប្រមាណ ៥,៥លានគ្រឿង ដែលថយចុះ ៣៩% ធៀបនឹងតួលេខឆ្នាំចាស់ ខណៈកាលពីខែធ្នូ ឆ្នាំ២០២៣ ការលក់របស់ Apple បានថយចុះ ៣០% ធៀបនឹងខែធ្នូ ឆ្នាំ២០២២។ តួលេខថ្មីនេះបានបង្ហាញដែរថា ក្រុមហ៊ុន Apple ទំនងជាពិបាកនឹងស្រោចស្រង់ការលក់ iPhone នៅប្រទេសចិន ដោយកាលពេញមួយឆ្នាំ ២០២៣ ការលក់បានថយចុះ … Continue reading មិនតិចទេ! ការលក់ iPhone នៅចិន ធ្លាក់ចុះ ៣៣% កាលខែកុម្ភៈ